ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងបែបនេះនៅក្នុងឱកាសទទួលជួបថ្នាក់ដឹកនាំនិងសហការី សារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ (Asia Pacific Times) ដែលដឹកនាំដោយ លោក LI TAO អគ្គនាយកក្រុមហ៊ុន East Alliance International Culture Media ប្រទេសចិន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនោះ លោក LI TAO បានសម្តែងនូវការអរគុណចំពោះក្រសួង ព័ត៌មានកម្ពុជា ដែលបានអនុញ្ញាតឱ្យគេហទំព័រព័ត៌មានភាសាចិន អាស៊ី-ប៉ាស៊ី ហ្វិក ថែមស៍ AP Time បានដំណើរការផ្សាយនៅកម្ពុជា ដែលផ្តោតសំខាន់លើដំណឹង ស្តីពី គោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនានារបស់ប្រទេសចិននៅកម្ពុជា ។ ជាមួយនេះ សារព័ត៌មាន AP Time នឹងជួយផ្សព្វ ផ្សាយពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកបានដឹងច្បាស់បន្ថែមទៀត និងជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិន មកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត៕