ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៏ថា ការផ្តល់បទសម្ភាសន៏ជាមួយសារព័ត៌មានអន្តរជាតិ Reuters របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Reuters ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុង អំឡុងដំណើរទស្សនកិច្ច និងចូលរួមចូលរួមប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅសហរដ្ឋអាមេរិក គឺជាភាពជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងការអនុវត្តគោលនយោបាយការទូតរបស់កម្ពុជា ដែលបានធ្វើឱ្យពិភពលោកស្គាល់ថាកម្ពុជា គឺពិតជាបានរងការឈ្លានពានពីប្រទេសថៃ និងជួយជំរុញដល់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា- ថៃ បានកាន់តែឆាប់រហ័ស ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមជួយធ្វើការផ្សព្វផ្សាយបន្ត អំពីសកម្មភាពរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនិងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ លើឆាកអន្តរជាតិ និងបន្តផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពទឹកដីរបស់កម្ពុជា ព្រមទាំង ផ្សព្វផ្សាយអំពីការរងគ្រោះរបស់ប្រជាជនកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ ដែលទទួលរងការ បំផ្លិចបំផ្លាញ និង ការជួបនូវផលលំបាកគ្រប់បែបយ៉ាងរបស់ជនភៀសិកជាដើម ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ត្រូវរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ពិភពលោក ជាពិសេសគឺការផ្សព្វផ្សាយជាភាសាបរទេស ដើម្បីអោយ ពិភពលោកបានដឹងកាន់ច្បាស់ ដេីម្បីជួយជំរុញដល់ការដោះស្រាយបញ្ហានេះអោយបានកាន់តែឆាប់រហ័ស ។
