ក្នុងជំនួបជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ JDS នេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនទៀតផងដែរ។
តំណាងក្រុមនិស្សិតអាហារូបករណ៍ JDS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិត តាមរយៈប្រព័ន្ធវីដេអូ Zoom និងទទួលបានអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចេញដំណើរទៅសិក្សានៅជប៉ុន។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអបអរសាទរ និងកោតសសើរចំពោះក្រុមនិស្សិតអាហារូបករណ៍ JDS ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅជប៉ុន ហើយសម្ដេចក្រឡាហោម ក៏បានផ្ដល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជាជូនពរដល់និស្សិតជ័យលាភីទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សាទាំងអស់គ្នា៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា







