(បន្ទាយមានជ័យ)៖ដោយមានការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ព្រមទាំងសហការីបានចុះសួរសុខទុក្ខ នាំយកថវិកា គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ប្រគល់ជូនដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្របន្ទាយមានជ័យ ដែលមានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។
គ្រឿងឧបភោគបរិភោគមាន
១-អង្ករ ចំនួន ៤៥០គីឡូ
២-មីជាតិចំនួន ៣០កេស
៣-ទឹកសុទ្ធកម្ពុជា ចំនួន ៣០យួរ
៤-ត្រីខ ចំនួន ៣កេសធំ
៥-ទឹកក្រូចអាយ ចំនួន ១៥កេស
៦-នំ900 ចំនួន៦ធុង
៧-សៀងចំនួន ៣ធុង
៨-ទឹកត្រីចំនួន ៣០យួរ
៩-ទឹកសុីអុីវចំនួន ៣០យួរ
១០-អំបុកចំនួន ៣កេស
១១-ថវិកា ចំនួន ២,៤០០,០០០រៀល (ពីរលានសែសិបមុឺនរៀល)
ការចូលរួមឧបត្ថម្ភនេះគឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
ក្នុងឱកាសនោះផងដែរលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងរូបលោកផ្ទាល់សូមកងកម្លាំងទាំងអស់ដែលកំពុងឈរជើងនេះមានការប្រុងប្រយ័ត្នអោយបានខ្ពស់។
ក្នុងនាមកងកម្លាំងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់កងម្លាំងក្នុងបេសកម្មជួរមុខ និងសូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈកុំបីឃ្លៀងឃ្លាតឡេីយ៕
