(កំពង់ធំ)÷ ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំបានដាក់កំហិតចំពោះសម្ថកិច្ចត្រូវរឹតបណ្តឹងដល់អ្នកបើកបរដែលមិនពាក់មួកសុវត្ថិភាព។
ឯកឧត្តមក៏បានសំណូមពរដល់កងកម្លាំងទាំងអស់ត្រូវពិនិត្យមើលមុខសញ្ញានិងតាមដានឲ្យបានច្បាស់លាស់ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
ឯកឧត្តមបានបន្តទៀតថាអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅតាមថ្នាក់មូលដ្ឋានឲ្យបានទាន់ពេលវេលាហើយត្រូវកំណត់នៅបញ្ហាទំនាស់ទាំងនោះតើវាជាប្រភេទបញ្ហាអ្វីខ្លះ?ហើយដោះស្រាយបានប៉ុន្មានករណី?និងត្រូវមានផែនការដោះស្រាយនៅពេលបន្ទាប់ទៀតហើយ ឯកឧត្តមនិងតាមដាននៅកិច្ចការនេះនៅពេលប្រជុំលើកក្រោយ តើការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋបានដល់កម្រិតណាហើយ? ។
ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរក្រុងស្រុកខណ្ឌតាមមូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងការធ្វើកិច្ចការរបស់ខ្លួនដើម្បីត្រៀមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។
លើសពីនេះទៅទៀតឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតក្នុងការដោះស្រាយបញ្ហាធំរបស់ប្រជាពលរដ្ឋពិសេសបញ្ហាដែល
ជាចុងក្រោយឯកឧត្តមបានសំណូមពរដល់អាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវតែពិនិត្យតាមដាននៅសុខទុក្ខរបស់ប្រជាពលរដ្ឋពិសេសការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួននិងធ្វើរបាយការណ៍មកមន្ទីរជំនាញពាក់ព័ន្ធឲ្យបានទាន់ពេលវេលា ៕ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ DARA




