
ខេត្តកំពង់ធំ ៖ ទីតាំងស្វៀនជល់មាន់ និងអាប៉ោង ខ្នាតយក្សលំដាប់ VIP មួយកន្លែងដែលស្ថិតនៅភូមិអូរអំពិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើកលេងយ៉ាងពេញបន្ទុកដោយគ្មានខ្លាច ញញើតនិងច្បាប់អ្វីបន្តិចសោះឡើយ បើទោះបីជាមានបទបញ្ជារដ៏មុឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយអភិបាលរាជធានីខេត្តធ្វើការទប់ស្កាត់និងបង្ក្រាបរាល់ល្បែងសុីសងគ្រប់ប្រភេទដែលមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង។តាមប្រភពបានអោយដឹងថា សង្វៀនជល់មាន់ នឹងអាប៉ោងនៅចំណុចទីតាំងខាងលើនេះ បានប្រមូលគៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់លុយរាប់លានរៀល ប៉ុន្តែទោះជាយ៉ាងនេះក្តី គេសង្កេតឃើញថា អាជ្ញាធរ សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធ រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា ពួកគាត់ហាក់អស់សង្ឃឹមលើលោកមេប៉ុស្តិ៍ នឹងលោកអធិការស្រុកសន្ទុក បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង ថាតើភូមិឃុំអាចមានសុវត្ថិភាពបានមកពីណាទៅ? នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារបានទំនងទៅលោក សាមុត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងល្វា ដើម្បីរាយការណ៍តាមរយៈលេខ 0979805986 ប៉ុនខលចូលច្រើនដងតែពុំមានអ្នកលើក។ចំណែកលោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក ក្រុមការងារក៏មិនអាចទាក់ទងបានដែរ ដោយខលតាមលេខ 0978815858 ខលមិនចូល។ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋទទូចស្នើរសុំដល់ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មេត្តាចាត់កំម្លាំងក្រោមឱវាទចុះត្រួតពិនិត្យវង់ល្បែងសុីសងនៅចំណុចទីតាំងខាងលើនេះផងទាន ដើម្បីរក្សាសេចក្ដីសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងដើម្បីភូមិ ឃុំមានសុវត្ថិភាពទាំង០៧ចំនុច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណ៕


