
ខេត្តក្រចេះ ៖ ពិតជាខ្លាំងដូចពាក្យមហាជនលោកបានលើកឡើងមែន! ទីតាំងល្បែងជល់មាន់តាមអនឡាញ មួយកន្លែងដែលស្ថិតនៅភូមិហាន់ជ័យបួន ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បានបើកលេងយ៉ាងពេញបន្ទុក ប្រពាក់ប្រពូនហ៊ោរកញ្ជ្រៀវដោយគ្មានខ្លាច ញញើតនិងច្បាប់អ្វីសូម្បីតែបន្តិចទាល់តែសោះ បើទោះបីជាមានបទបញ្ជារដ៏មុឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយអភិបាលរាជធានីខេត្តធ្វើការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងយ៉ាងណាក៏ដោយ។តាមប្រភពបានអោយដឹងថា ល្បែងសុីសងមាន់ជល់តាមអនឡាញនៅចំណុចទីតាំងខាងលើនេះ បានប្រមូលគៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្លូកទឹក ភ្លូកដី ហ៊ោរកញ្ជ្រៀវ ចាក់ភ្នាល់លុយរាប់មុឺនរៀល ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន នូវតែរក្សាភាពស្ងាត់ស្ងៀមហាក់បីដូចជាត្រូវថ្នាំសណ្ដំធ្វើឲ្យវង្វេងវង្វាន់បាត់បង់ស្មារតី គិតមិនឃើញអំពីទួនាទីនិងភារ:កិច្ចធ្វើការសុីប្រាក់ខែរដ្ឋត្រូវធ្វើអ្វីខ្លះ ?។បើយោងតាមចម្ងល់និងការត្អូញត្អែពីប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា ពួកគាត់ហាក់អស់សង្ឃឹមចំពោះលោក មេប៉ុស្តិ៍នគរបាលរដ្ឋបាលហាន់ជ័យ នឹងលោក អធិការស្រុកឆ្លូង ថាអសម្ថភាពមិនហ៊ានបង្ក្រាបទីតាំងល្បែងសុីសងជល់មាន់អនឡាញខាងលើ បែបប្រហែលជាម្ចាស់បើកទីតាំងមានបុណ្យស័ក្តិធំស្មើព្រះឥន្ទ្រទេដឹង? ឬក៏វង់ល្បែងសុីសងនោះនាំមកនូវផលប្រយោជន៍និងការរីកចម្រើនដល់សង្គមជាតិ បានជាអស់លោកគ្មានឆន្ទ:ក្នុងការបង្ក្រាបទាល់តែសោះ ? ។គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងល្បែងសុីសងតាមអនឡាញនៅចំណុចខាងលើនេះ ក្រុមការងារបានរាយការណ៍ទៅលោកមេប៉ុស្តិ៍ហាន់ជ័យតាមរយ:លេខ ០៩៧២៤០១៥១៥ និងលោកអធិការស្រុកឆ្លូង ០៩៧៥៥៥៥៨២៤ ម្តងជាពីរដងរួចមកហើយ ប៉ុន្តែនៅតែពុំទាន់ឃើញមានវិធានការណ៍ទប់ស្កាត់នៅឡើយទេ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលចង់បាននូវសេចក្ដីសុខសន្តិភាព និងសុវត្ថិភាពក្នុងមូលដ្ឋានឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏បានស្នើរសុំយ៉ាងទទូចដល់ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការដ្ឋាននគរបាលខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មេត្តាមានវិធានការចំពោះវង់ល្បែងសុីសងនៅចំណុចទីតាំងខាងលើនេះផងទាន ៕


