
ខេត្តកណ្តាល ÷ ប្រិយមិត្តជាទីរាប់អាន! ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រូវបានបង្កើតឡើងដើម្បីសំរាប់ថ្លឹង-ត្រួតពិនិត្យ ទៅលើយានយន្តដឹកទំនិញគ្រប់ប្រភេទមិនឱ្យលើសទំងន់ដែលបានធ្វើចរាចរណ៍នៅលើផ្លូវជាតិ ដើម្បីធានាបានគុណភាពផ្លូវជាប់បានយូរ តាមស្តង់ដារបច្ចេកទេស ដែលក្រសួងបានកំណត់។ប៉ុន្តែដោយឡែកប្លែកតែ ស្ថានីយជញ្ជឹងថ្លឹងរថយន្តមួយកន្លែងដែលស្ថិតនៅចំណុច សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល បានប្រែក្លាយជាស្ថានីយ៍ថ្លឹងលុយទៅវិញ ។ប្រភពពីអាជីវករដែលធ្វើការចរាចរដឹកទំនិញនៅតាមបណ្តោយផ្លូវជាតិលេខ២១បេ បានរៀបរាប់ថា រាល់ថ្ងៃរាល់អាជីវករទាំងអស់ មិនថាដឹកលើសទំងន់ក្តី មិនលើសទំងន់ក្តី គឺថាមិនបាច់និយាយច្រើនទេ ខូចផ្លូវអីខូចទៅ ដឹកលើសអីលើសទៅ បង់រួចជាការស្រេច បើមិនបង់លុយទេស្អែកទៅបានហើយ ។ជុំវិញករណីខាងលើ ក្រុមការងារមិនអាចសុំការបំភ្លឺពីលោក ជួរ ឈុនឡេង បានទេដោយពុំមានលេខទូរស័ព្ទ ។ប្រជាពលរដ្ឋសំណូមពរទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ លោក មុឹង យូឡេង ប្រធានមន្ទីរសារធារណៈការដឹកជញ្ជូនខេត្តកណ្តាល ពិសេសគោរពស្នើរសុំដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលមេត្តាទាន ចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យ ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលមានលោក ជួរ ឈុនឡេង ជាប្រធានផងទាន! ដើម្បីកុំឲ្យមហាជនរិះគន់ថាពុករលួយ ឃុបឃិតគ្នាជាប្រពន្ធ័ សូមអរគុណ៕






