
ខេត្តត្បូងឃ្មុំ ៖ ប្រិយមិត្តជាទីរាប់អាន! ការបើកនិងលេងល្បែងស៊ីសងគ្រប់ប្រភេទ គឺជាអំពើរខុសច្បាប់ ដែលបានចែងក្នុងគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៥ នីតិកាលទី១ មាត្រា១ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងសុីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។មួយអន្លើរកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជារដ៏មុឺងម៉ាត់ឲ្យអភិបាលរាជធានីខេត្តទូទាំងធ្វើយ៉ាងណាត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យខានតែបានជាកំហិត។ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីមួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នៅតាមបណ្តាហាងបាយ ហាងកាហ្វេ នៅកណ្តាលផ្សារ ស្ថិតក្នុងភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានការបើកលេងល្បែងសុីសងតាមប្រព័ន្ធអនឡាញយ៉ាងពេញបន្ទុក ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ចដែលនៅក្នុងមូលដ្ឋាននោះឡើយ ដែលទង្វើទាំងនេះហាក់បីដូចជាផ្គើនទៅនិងប្រសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំទៅវិញ។តាមប្រភពបានអោយដឹងថា ល្បែងសុីសងមាន់ជល់តាមអនឡាញនៅចំណុចទីតាំងខាងលើនេះ បានប្រមូលគៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្លូកទឹក ភ្លូកដី ហ៊ោរកញ្ជ្រៀវ ចាក់ភ្នាល់លុយរាប់មុឺនរៀល ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន នូវតែរក្សាភាពស្ងាត់ស្ងៀមហាក់បីដូចជាត្រូវថ្នាំសណ្ដំធ្វើឲ្យវង្វេងវង្វាន់បាត់បង់ស្មារតី គិតមិនឃើញអំពីទួនាទីនិងភារ:កិច្ចរបស់ខ្លួនធ្វើការសុីប្រាក់ខែរដ្ឋត្រូវធ្វើអ្វីខ្លះ ?។បើយោងតាមចម្ងល់និងការត្អូញត្អែពីប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា ពួកគាត់ហាក់អស់សង្ឃឹមចំពោះសមត្ថកិច្ច ដែលអសម្ថភាពមិនហ៊ានបង្ក្រាបទីតាំងល្បែងសុីសងជល់មាន់អនឡាញខាងលើ បែបប្រហែលជាម្ចាស់បើកទីតាំងមានបុណ្យស័ក្តិធំស្មើព្រះឥន្ទ្រទេដឹង? ឬក៏វង់ល្បែងសុីសងនោះនាំមកនូវផលប្រយោជន៍និងការរីកចម្រើនដល់សង្គមជាតិ បានជាអស់លោកគ្មានឆន្ទ:ក្នុងការបង្ក្រាបទាល់តែសោះយ៉ាងនេះ។ព្រោះថាការបើកនិងលេងល្បែងសុីសងជាហេតុនាំឲ្យ ប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់ និងបង្កជាបទ ល្មើសផ្សេងៗដូចជា អំពើឆបោក លួច-ឆក់-ប្លន់ជាដើម ជាហេតុធ្វើអោយមានផលប៉ះពាល់ដល់ សីលធម៌សង្គម ភាពអសន្តិសុខ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលចង់បាននូវសេចក្ដីសុខសន្តិភាព និងសុវត្ថិភាពក្នុងមូលដ្ឋានឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏បានស្នើរសុំយ៉ាងទទូចដល់ ឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្ត និងឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មេត្តាមានវិធានការចំពោះវង់ល្បែងសុីសងនៅចំណុចទីតាំងខាងលើនេះផងទាន ៕




