
ខេត្តកណ្តាល ÷ ប្រិយមិត្តជាទីរាប់អាន! រដូវបិទនេសាទបានឈានចូលមកដល់ ប៉ុន្តែប្លែកអ្វីក៏ទូកនាម រឺឆៃយ៉ា របស់ជនជាតិឥស្លាមរាប់សិបគ្រឿង កំពុងសម្រុកអូសយកផលត្រីនៅក្នុងដៃទន្លេបាសាក់យ៉ាងគ្រឹក ដែលជាហេតុធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់មច្ឆាជាតិដែលកំពុងតែពងកូន ចំណែកអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផលរក្សាភាពស្ងៀមស្ងាត់ដូចគេញ៉ុកមាត់។យោងតាមសេចក្តីជូនដំណឹង ស្តីពីរដូវបិទនេសាទឆ្នាំ២០២៥ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លេខ១២៧១ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមជូនដំណឹងដល់សាធារណជននិងអ្នកនេសាទទាំងអស់ឲ្យបានជ្រាបថា រដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាបត្រូវបានកំណត់ដូចខាងក្រោម:- ចាប់ពីថ្ងៃទី 1 ខែកក្កដា ដល់ថ្ងៃទី 31 ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញនិងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។- នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។ទទួលបានសេចក្តីជូនដំណឹងនេះ សូមសាធារណជន និងអ្នកនេសាទទាំងអស់មេត្តាជ្រាប ហ្នឹងចូលរួមសហការអនុវត្ត ដើម្បីថែរក្សាការពារធនធានជលផលឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីគេសង្កេតឃើញថា ទូកនាមឬឆៃយ៉ា ប្រមាណជាង១០ គ្រឿង របស់ជនជាតិឥស្លាម ដែលរស់នៅក្នុងស្រុកកោះធំ នៅតែបន្តការនេសាទ ដោយប្រើម៉ាស៊ីនធំៗ អូសចាប់ពីស្រុកកោះធំ រហូតមកដល់ក្រុងសំពៅពូន យ៉ាងអាណាធិបតេយ្យទាំងយប់ទាំងថ្ងៃ ដោយពុំឃើញមានអាជ្ញាធរមិនត្រូវជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផល ចុះធ្វើការទប់ស្កាត់និងហាមឃាត់នោះឡើយ ដែលទង្វើនេះហាក់ផ្ទុយទៅហ្នឹងសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទៅវិញ។ក្នុងនោះដែរប្រជាពលរដ្ឋតើរស់នៅតាមបណ្ដោយមាត់ទន្លេ បានលើកឡើងថា ការអូសត្រីដោយប្រើម៉ាស៊ីនធំៗ របស់ជនជាតិឥស្លាមខាងលើនេះ បានបង្កផលប៉ះពាល់ជាខ្លាំងដល់ពួកគាត់ ដូចជាដាច់ ម៉ង សន្ទូច ពិសេសធ្វើឲ្យបាក់ដាច់ទុយោទឹក ដែលពួកគាត់បានបូមទឹកចេញពីទន្លេដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងប៉ះពាល់ជាខ្លាំងដល់មច្ឆាជាតិដែលកំពុងតែពងកូន។ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋទទូចស្នើសុំទៅដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផល ទាំងក្នុងស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល មេត្តាទានមានវិធានការទប់ស្កាត់និងបង្ក្រាប រាល់សកម្មភាពការអូសអួន ដែលហៅថាឆៃយ៉ា ឬទូកនាម របស់ជនជាតិឥស្លាមខាងលើ ដោយក្តីអនុគ្រោះផងទាន! បើពុំដូច្នោះទេមច្ឆាជាតិនារដូវបិទនេសាទនេះច្បាស់ជាដាច់ពូជជាក់ជាមិនខានឡើយ សូមអរគុណ៕





