ខេត្តកំពង់ស្ពឺ ÷ ប្រិយមិត្តជាទីរាប់អាន! នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានធ្វើចុះធ្វើការឃាត់និងចាប់រថយន្តម៉ាក ស្តារិច ពាក់ស្លាកលេខ ភ្នំពេញ 2P 0704 ផ្ទុកដោយឈើលេខ១ (សុក្)រំ ដែលគេស្គាល់ថាជារបស់លោក សារឹម បានដឹកឈើចេញពីឃុំតាសាល ស្រុកឱរ៉ាល់ យកមកស្តុកទុកនិងលក់ចែកចាយតាមដេប៉ូនានា ក្នុងក្រុងច្បាមន ខេត្តកំពង់ស្ពឺ។ប៉ុន្តែត្រូវបានអស់ល័ក្ខខណ:លោក តាន់ គីមសួរ និងក្រុមការងារបានប្រទះឃើញ ក៏បានរាយការណ៍ទៅជំនាញរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបបាននៅចំណុច ឃុំតាំងខ្យា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឈ្មួញឈើដ៏សកម្មឈ្មោះ សារឹម ម្នាក់នេះបានទំលាក់ឈើនៅផ្ទះរបស់ខ្លួន រួចក៏បានបើករថយន្តយកទៅលាក់ទុកនៅទីតាំងខាងលើ និងបានរត់គេចយករួចខ្លួនបាត់ទៅ។យោងតាមការលើកឡើងរបស់លោក តាន់ គីមសួរ ប្រធានសមាគមយុវជនស្រឡាញ់ធនធានធម្មជាតិ បានបន្ថែមថា ឈ្មួញឈើដ៏សកម្មប្រចាំស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក សារឹម រូបនេះ គឺជាឈ្មួញឈើដ៏ដល់ចាស់វស្សាម្នាក់ ដែលតែងតែធ្វើសកម្មភាព ចរាចរណ៍ដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងសកម្ម ចេញពីដែនជម្រកសត្វព្រៃឱរ៉ាល់ ពីរទៅបីជើង ក្នុងមួយថ្ងៃ ដោយពុំឃើញមានសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធណា ធ្វើការទប់ស្កាត់នោះទេ ។មុននិងឈានដល់ក្នុងការបង្ក្រាប លោក តាន់ គីមសួរ និងក្រុមការងារបានចំណាយពេលអស់រយៈជាងម្ភៃថ្ងៃ ៊ព្រមទាំងថវិកាជាច្រើន ដើម្បីឃ្លាំមើលសកម្មភាព របស់ឈ្មួញឈើខាងលើ លុះមកដល់ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកក៏បានរាយការណ៍ទៅជំនាញដើម្បីធ្វើការទប់ស្កាត់តែម្តង។ រាល់វត្ថុតាងកម្លាំងជំនាញរដ្ឋបាលព្រៃឈើបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។គួររំលឹកផងដែរថាថ្ងៃទីកកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺថា នឹងធ្វើលិខិតព្រមានដល់មន្ត្រីណា ដែលបណ្ដែតបណ្ដោយឱ្យមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ កើតមានជាលើកទី០២ និងបានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធពង្រឹងកិច្ចការបង្ក្រាបបទល្មើសទាំងនេះឡើងវិញ។ប៉ុន្តែបើទោះបីជាឯកឧត្តមអភិបាលខេត្ត បានថ្លែងយ៉ាងនេះក្លី ក៏គេសង្កេតឃើញថាបទល្មើសធនធានធម្មជាតិនៅតែបន្តកើតមានក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ខណៈមន្ត្រីជំនាញពាក់ព័ន្ធ នៅតាមបណ្ដារគោលដៅចាំយាម នៅតែបណ្ដែតបណ្ដោយឲ្យមានបទល្មើសកើតមានជាដដែលៗ។ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋសំណូមពរទៅដល់ ឯកឧត្តម ជាម ចាន់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាទានមានវិធានការ ទៅលើ ឈ្មួញឈើ ឈ្មោះ សារឹម និងអ្នកដែលពាក់ព័ន្ធដែលហ៊ានមិនដែលបណ្ដោយ ឱ្យមានបទល្មើសក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងឲ្យខានតែបានផងទាន សូមអរគុណ។








