
ខេត្តក្រចេះ ÷ នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៦ កម្លាំងមន្រ្តីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃសំបូរ នៃមន្ទីរបរិស្ថានខេត្តក្រចេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោក គា ប៊ូ ប្រធានមន្ទីរ និងមានការចូលរួមពីលោក ហាស់ សុខរ៉ុន អនុប្រធានមន្ទីរទទួលបន្ទុក លោក ញ៉ែម វិសាល នាយកដែន និងលោក មឿង ភក្ត្រា ប្រធានស្នាក់ការដែន បានចុះបង្រ្កាប បទល្មើសធនធានធម្មជាតិ កាប់ ផ្តួល រំលំ រុករានដីព្រៃ បំផ្លាញព្រៃឈើ ធ្វើជាកម្មសិទ្ធិខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ភូមិសាស្រ្តឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្ត ក្រចេះ។ ក្នុងប្រតិបត្តិការចុះបង្ក្រាប ក្រុមការងារបានឃាត់បានជនសង្ស័យ ១នាក់ ព្រមទាំងរឹបអូសបានវត្ថុតាងរួមមាន ម៉ូតូចំនួន ០១គ្រឿង ទូរសព្ទដៃ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងឃាត់ខ្លួនបណ្តោះអាសន្ន នៅខេត្ត ក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ការប្រព្រឹត្តសកម្មភាពខាងលើ គឺផ្ទុយនឹងមាត្រា៨៥១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ រួមទាំងបទដ្ឋានគតិយុត្តមួយចំនួនទៀតចូលធរមាននៅកម្ពុជា។សូមបញ្ជាក់ថា ប្រតិបត្តិការចុះបង្កាបបានបទល្មើសធនធានធម្មជាតិនេះ គឺមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និងមានការដឹកនាំចង្អុលបង្ហាញគាំទ្រពីគណៈបញ្ជាការកងឯកភាពខេត្ត និងលេខាដ្ឋាននៃគណ:កម្មការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តក្រចេះ និងការអនុវត្តវិធានការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីបង្កើនគម្របបៃតងនៅកម្ពូជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕



