កាលពីវេលាម៉ោង ២១ និង៤០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម មានគ្នាប្រមាណ១០នាក់ បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសស្រាលទាំងសងខាង និងធ្វើឲ្យខូចខាតសម្ភារៈមួយចំនួនក្នុងក្លឹប ខណៈពេលដែលភាគីទាំងសងខាងចូលលេងកម្សាន្តនៅក្នុងក្លឹប និង ភោជនីយដ្ឋាន រ៉ូលលើ...
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាឱ្យស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យបានលឿន និងត្រូវស្រាវជ្រាវ មិនលើសពី៤៨ម៉ោង ដើម្បី ធានាដល់សន្ដិសុខសណ្ដាប់ធ្នាប់សង្គម។នេះបើយោងតាមការបញ្ជាក់របស់លោក រ៉េន រតនៈ អ្នកនាំពាក្យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...
(ភ្នំពេញ)៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតី យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ «ប្រើប្រាស់...
(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារវះកាត់ និងសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង...
(បន្ទាយមានជ័យ)៖ដោយមានការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយ...
នារសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ និងពង្រឹងការងារជំនាញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង...
លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរថា «ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដើម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡើងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន...
ខេត្តកណ្តាល៖ មានប្រសាសន៍ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគម លើកទី២ អាណត្តិទី៤ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គួច...
ខេត្តកណ្តាល៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានបញ្ជាក់ថា៖ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះឡើង គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគមដែលជា“នីតិបុគ្គល”...