អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យបងប្អូនប្រជាកសិករ ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹកក្នុងរដូវប្រាំង (ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យ ទំនប់បឹងសេកយំ និងទំនប់ប៉ើស២ និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករអាស្រ័យផល ក្នុងស្រុកក្រូចឆ្មារ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម...
  អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែននៅទិសទី២ ស្រុកអន្លង់វែង (ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២០ ខែកុម្ភៈ...
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ (ផ.ស.ស) ឬ GDP នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជិត៩ដង ពីប្រមាណ៣១០ដុល្លារ នៅក្នុងឆ្នាំ២០០០...
(ម៉ារ៉ុក)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបប្រជុំទ្វេភាគីជាមួយលោក Abdessamad Kayouh រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកប្រទេសម៉ារ៉ុក អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីកម្ពុជា...
(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកោតសរសើរ និងដឹងគុណកងទ័ពទាំងអស់ដែលបានលះបង់កម្លាំងកាយ ចិត្ត និងហ៊ានពលីអាយុជីវិតក្នុងការចូលរួមការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។ ការកោតសរសើេរបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសលោកបានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធចុះសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងត្រួតពិនិត្យសមិទ្ធផលតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាមាន់...
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥។ នេះបើតាមសារាចរដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈនេះ។
រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានសាងសង់សួន «សួនតេជោសន្តិភាព» ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ...
(កំពង់ធំ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកស្រី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណាយ​សប្បុរិសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» ដែលបានប្រព្រឹត្តទៅនៅវិទ្យាល័យ​ទ្រៀល...
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់អ្នកអភិវឌ្ឍលំនៅស្ថានទាំងអស់ រួមគ្នាអនុវត្តអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឃើញប្រជាជនខ្មែរគ្រប់រូប មានផ្ទះសម្បែងរស់នៅសមរម្យ។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតសមាគមអ្នកវិនិយោគ...
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានថ្លែងអំណរគុណ និងកោតសរសើរជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់...