ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន! ព្រៃឡង់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ កំពុងតែទទួលរងនូវការកាប់បំផ្លិចបំផ្លាញយ៉ាងគំហ៊ុក ពីសំណាក់ក្រុមឈ្មួញក្រាក់ៗ ល្បីៗ អ្នកមានលុយមានអំណាច និងមានឥទ្ធិពល (លុយ) ព្រមទាំងមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ រវាងជំនាញដែលបានដាក់ស្នាក់ការចាំយាមនៅតំបន់នោះ ដែលបានបណ្តែតបណ្ដោយ និងបើកដៃឲ្យមានការកាប់ទន្ទ្រានព្រៃយកដីដែលជារបស់រដ្ឋ យកទៅធ្វើជាកម្មសិទ្ធិ និងលក់យកលុយធ្វើមានធ្វើបានតាមតែអំពើរចិត្តរៀងៗខ្លួនដោយមិនបានគោរពនិងញញើតច្បាប់បន្តិចសោះឡើយ។យោងតាមប្រភពពីសំណាក់ប្រជាពលរដ្ឋបានខ្សឹបប្រាប់អង្គភាពយើងថា ព្រៃឡង់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះកាលពីមុន...
sangkom bachchoban
ខេត្តកណ្តាល ÷ ប្រិយមិត្តជាទីរាប់អាន! ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រូវបានបង្កើតឡើងដើម្បីសំរាប់ថ្លឹង-ត្រួតពិនិត្យ ទៅលើយានយន្តដឹកទំនិញគ្រប់ប្រភេទមិនឱ្យលើសទំងន់ដែលបានធ្វើចរាចរណ៍នៅលើផ្លូវជាតិ ដើម្បីធានាបានគុណភាពផ្លូវជាប់បានយូរ តាមស្តង់ដារបច្ចេកទេស ដែលក្រសួងបានកំណត់។ប៉ុន្តែដោយឡែកប្លែកតែ ស្ថានីយជញ្ជឹងថ្លឹងរថយន្តមួយកន្លែងដែលស្ថិតនៅចំណុច សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល បានប្រែក្លាយជាស្ថានីយ៍ថ្លឹងលុយទៅវិញ ។ប្រភពពីអាជីវករដែលធ្វើការចរាចរដឹកទំនិញនៅតាមបណ្តោយផ្លូវជាតិលេខ២១បេ បានរៀបរាប់ថា រាល់ថ្ងៃរាល់អាជីវករទាំងអស់ មិនថាដឹកលើសទំងន់ក្តី...
ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន! បទល្មើសធនធានធម្មជាតិ គឺជាប្រធានបទមួយដ៏ក្តៅគគុកនិងចាស់គំរិលជាងគេនៅប្រទេសកម្ពុជា ដែលកើតមានឡើងនៅតាមបណ្តារខេត្តមួយចំនួនដែលជាប់និងព្រៃឡង់ បង្ករឡើងដោយក្រុមឈ្មួញល្បីៗ ចាស់វស្សាប្រចាំខេត្ត កំពុងបង្កភាពព្យុះភ្លៀងបានតាមទំនើងចិត្ត ដោយមានការបើកភ្លើងខៀវ និងត្រូវរ៉ូវគ្នាជាប្រព័ន្ធ ដុះស្នឹម ដុះស្លែ ដែលជាហេតុធ្វើឲ្យធនធានធម្មជាតិ ដែលជារបស់ជាតិ វិនាសហិនហោចស្ទើរតែទាំងស្រុងទៅហើយ ពិសេសគឺខេត្តក្រចេះតែម្តង។បើទោះបីជាប្រមុខថ្នាក់ដឹកនាំពិសេសសម្តេច...